តម្លៃមាសនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ហក់ឡើងខ្ពស់ខ្លាំងជាងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ៣១៦ដុល្លារ នៅក្នុង១ជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣០៦ដុល្លារ ខណៈដែលកាលពីថ្ងៃទី២០ ខែកញ្ញា មានតម្លៃត្រឹមតែ៣១៣ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៣ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះថា តម្លៃមាសនៅថ្ងៃទី២១ ខែកញ្ញា មានតម្លៃ៣១៦ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៦ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៧ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៧ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១១ដុល្លារ ទិញចូល២២៣ដុល្លារ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តម្លៃមាស មានតម្លៃ៣១៣ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៣ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៥ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៥ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣០៨ដុល្លារ ទិញចូល២២១ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
