តម្លៃមាសនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅតែបន្ដហក់ឡើងខ្ពស់ខ្លាំង ពោលគឺមានតម្លៃ៣១៧ដុល្លារ នៅក្នុង១ជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣០៧ដុល្លារ ខណៈដែលកាលពីថ្ងៃទី២១ ខែកញ្ញា មានតម្លៃត្រឹមតែ៣១៦ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៦ដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះថា តម្លៃមាសនៅថ្ងៃទី២៣ ខែកញ្ញា មានតម្លៃ៣១៧ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៧ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៨ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៨ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១២ដុល្លារ ទិញចូល២២៤ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
