រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រារព្ធនៅកម្មវិធីអបអរសារទរគម្រប់ខួប២ឆ្នាំរបស់ខ្លួនដែលជាផ្សារទំនើបខ្នាតអន្ដរជាតិមួយក្នុងប្រទេសកម្ពុជា នឹងបានប្រកាសដាក់នៅប្រម៉ូលសិនថ្មីបន្ថែមទៀតគឺ Mega 2nd Anniversary ដែលមានរង្វាន់ធំៗប្រចាំខែដូចជា៖ រថយន្ដសេរីទំនើប ICAR 03 4WD ; I phone 16 pro max ; Air pod នឹងរង្វាន់ជាច្រើនផ្សេងទៀតជូនដល់អតិថិជនរបស់ខ្លួន ក្រោមវត្ដមានអញ្ចើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល គឺ លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងមានការអញ្ចើញចូលរួមយ៉ាងច្រើនកោះក៏ពីសំណាក់ភ្ញៀវជាតិ នឹងអន្ដរជាតិផ្សេងទៀត។


ផ្សារទំនើបជីបម៉ុងមិនគ្រាន់តែជាកន្លែងសម្រាប់ទិញទំនិញប៉ុណ្ណោះទេ តែផ្សារទំនើបរបស់យើងគឺជាបណ្តុំនៃសកម្មភាពសង្គម និង ព្រឹត្តិការណ៍កំសាន្តលំដាប់ជាតិ និងអន្តរជាតិធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា តួរយ៉ាងយើងបាននាំយក និងបង្កើតព្រឹត្តិការណ៍កម្សាន្តទាំងខ្នាតតូច និងខ្នាតធំ ជារៀងរាល់សប្តាហ៍ដូច Gumball 3000, កម្មវិធីប្រគំតន្រ្តី, កម្មវិធីប្រដាល់គុនខ្មែរ ពិព័រណ៍សៀវភៅ ពិពរ័ណ៍អាជីវកម្មធំជាងគេបំផុតក្នុងប្រទេសកម្ពុជា ប្រជុំគ្នានៅទីនេះជារៀងរាល់ឆ្នាំ។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺជាផ្សារទំនើបរបស់កូនខ្មែរ តែមួយគត់ដែលហ៊ានវិនិយោគក្នុងការបង្កើតកម្មវិធីប្រូម៉ូសិនធំៗជារៀងរាល់រដូវកាលដែលមានរង្វាន់ជាច្រើនសន្ធឹកដូចជា ដំណើរកម្សាន្តទៅក្រៅប្រទេស និងរថយន្តស៊េរីទំនើបទៀងផង ដែលមិនទាន់មានផ្សារទំនើប ណាហ៊ានផ្តល់ជូនដូចនេះឡើយ។ ហើយក្នុងរយៈពេល 2 ឆ្នាំមកនេះផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានរៀបចំកម្មវិធីប្រូម៉ូសិនធំៗដូចជា Mega 1st Year Anniversary, Mega Celebration និង Mega អស្ចារ្យ ដែលបានធ្វើការប្រគល់រង្វាន់រថយន្តស៊េរីទំនើបរហូតដល់ ៤ គ្រឿងដល់អតិថិជនដែលតែងតែគាំទ្រក្នុងការដំណើរការផ្សារទំនើបកន្លងមក ហើយបន្តមកទៀតនោះគឺប្រូម៉ូសិនដែលកំពុងចាប់ផ្តល់នាពេលនេះដើម្បីអបអរដល់គម្រប់ខួប 2 ឆ្នាំផងដែរ។
បន្ទាប់ពីទទួលបានការគាំទ្រអស់រយះពេលជាង ២ ឆ្នាំកន្លងមក ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បាន ផ្សារភ្ជាប់សកម្មភាពសង្គមកកាន់តែខ្លាំងបន្ថែមទៀត ដោយបានរៀបចំព្រឹត្តការណ៍ពិរណ៍ធំៗមិនធា្លប់មានចំនួន ៤ ប្រចាំឆ្នាំ រួមមានពិពរណ៍មុខរបរ ពិរពរណ៍សុខភាពនិងសម្រស់ ពិរណ៍បច្ចេកវិទ្យានិងនវានុវត្តន៍ ពិរពរណ៍សៀវភៅអាជីវកម្ម ដែលតួរយ៉ាងកាលពីឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះយើងទើបនឹងបញ្ចប់ដោយជោគជ័យនៅពិរពរណ៍សៀវភៅអាជីវកម្មឆ្នាំ ២០២៤ ដែលមានអ្នកចូលរួមប្រមាណជា ៥ ម៉ឺននាក់ ហើយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបរិច្ចាគសៀវភៅដោយឥតគិតថ្លៃចំនួន ៥០០០ ក្បាល ដើម្បីលើកម្ពស់វិស័យអបរំនៅកម្ពុជាផងដែរ។ នៅមិនទានបញ្ចប់នៅឡើយទេ បន្ដទៅទៀតនេះដើម្បីអបអរសារទរដល់ការគម្រប់ខួប ក៏ដូចជាសម្មតិផលរយះពេល 2 ឆ្នាំកន្លងមកនេះ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏បានដាក់ប្រកាសបើកនៅប្រម៉ូលសិនថ្មីមួយទៀតគឺ Mega 2nd Anniversary ដែលលោកអ្នកគ្រាន់តែចំណាយចាប់ពី១៥ដុល្លាឡើងទៅ នឹងទទួលបាននៅសន្លឹកឆ្នោតផ្សងសំណាងចំនួន១សន្លឹកដើម្បីមានឪកាសឈ្នះនៅរង្វាន់ជាច្រើនដ៏អស្ចារ្យជារៀងរាល់ខែដូចជា៖រថយន្ដសេរីទំនើប ICAR 03 4WD , I phone 16 pro max , Air Pod , Apple I watch 9 , ទូរទស្សន៍, ម៉ាស៊ីនបោកខោអាវ, ឆ្នាងបាយ, ទូរទឹកកក, ម៉ាស៊ីនទឹកក្រឡុក, ឆ្នាងអ៊ុត, កង្ហាល, នឹង Speaker ដែលសរុបទាំងមានចំនួនរហូតទៅដល់ 500 រង្វាន់។
ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល អាចនិយាយបានថាស្តង់ដារគឺអាចប្រកួតប្រជែងនិងមិនចាញ់ផ្សារទំនើបបរទេសឡើយ។ ជាក់ស្តែង ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាផ្សារឈានមុខគេក្នុងការនាំយកប្រេនអន្តរជាតិល្បីមកកាន់ប្រទេសកម្ពុជា ដូចជាហាងសម្លៀកបំពាក់ ZARA, Karl Lagerfeld, Moschino Jean, Paul Smith, Jaspal ដែលមានតែមួយគត់។
ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បាននាំយកមជ្ឍមណ្ឌលកម្សាន្តដែលទំនើបតាំងពីកុមារដល់ពេញវ័យដូចជា មជ្ឍមណ្ឌលកម្សាន្តកុមារ Super Doozii ដែលផ្តល់ទាំងភាពសប្បាយរីករាយ ចំណេះដឹង និងវឹកហាត់ស្មារតីសម្រាប់ជំរុញដល់កុមារក្នុងការលូតលាស់ ចំណែកឯមជ្ឍមណ្ឌលកម្សាន្ត Neo Game Oasis ជាកន្លែងកម្សាន្តសម្រាប់យុវវ័យជាមួយនឹងម៉ាស៊ីនហ្គេមទំនើបដូចជាហ្គេម VR ជាដើម។ ហើយកាលពីឆ្នាំទៅមិញផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានវិនិយោគទឹកប្រាក់រាប់លានដុល្លារក្នុងការបើកដំណើរការ Neo Go Kart ដែលជាទីលានប្រណាំងឡានក្នុងទីបិតជិតដំបូងបង្អស់ក្នុងប្រទេសកម្ពុជាជាមួយនឹង ឡាន Kart ទំនើប សម្ភារៈផ្សេងៗដែលជាបច្ចេកវិទ្យាចុងក្រោយពីទ្វីបអឺរ៉ុប។
កុំភ្លេចមកផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល Shopping ទាំងអស់គ្នាណា រង្វាន់ជាច្រើនកុំពុងរង់ចាំលោកអ្នកមកទទួល!! ទិញកាន់តែច្រើនឪកាសឈ្នះកាន់តែច្រើន។









