តម្លៃមាសនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅតែបន្ដហក់ឡើងខ្ពស់ខ្លាំង ពោលគឺមានតម្លៃ៣១៨ដុល្លារ នៅក្នុង១ជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣០៨ដុល្លារ ខណៈដែលកាលពីថ្ងៃទី២៣ ខែកញ្ញា មានតម្លៃត្រឹមតែ៣១៧ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៧ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះថា តម្លៃមាសនៅថ្ងៃទី២៤ ខែកញ្ញា មានតម្លៃ៣១៨ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៨ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៩ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៩ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៣ដុល្លារ ទិញចូល២២៥ដុល្លារ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ មាសមានតម្លៃ៣១៧ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៧ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៨ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៨ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១២ដុល្លារ ទិញចូល២២៤ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
