តម្លៃមាសនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅតែបន្ដហក់ឡើងខ្ពស់ខ្លាំង ពោលគឺមានតម្លៃ៣២២ដុល្លារ នៅក្នុង១ជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣១២ដុល្លារ ខណៈដែលកាលពីថ្ងៃទី២៤ ខែកញ្ញា មានតម្លៃត្រឹមតែ៣១៨ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៨ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះថា តម្លៃមាសនៅថ្ងៃទី២៥ ខែកញ្ញា មានតម្លៃ៣២២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១២ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤២ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣២ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៧ដុល្លារ ទិញចូល២២៨ដុល្លារ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ តម្លៃមាស មានតម្លៃ៣១៨ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៨ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៩ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៩ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៣ដុល្លារ ទិញចូល២២៥ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
