បន្ទាប់ពីឡើងថ្លៃជាបន្ដបន្ទាប់មួយរយៈចុងក្រោយ តម្លៃមាសនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅរក្សារតម្លៃថេរដដែល មិនឡើងមិនចុះ ត្រឹមតែ៣២២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១២ដុល្លា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា តម្លៃមាសនៅថ្ងៃទី២៦ ខែកញ្ញា មានតម្លៃ៣២២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១២ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤២ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣២ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៧ដុល្លារ ទិញចូល២២៨ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
