តារាចម្រៀងល្បីឈ្មោះ លោក ខាន់ ជេមស៌ បានចេញសារថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រខ្លួន និងក្រុមគ្រួសារជារៀងរហូតមក។ ជាក់ស្ដែងនៅពេលដែលលោក និងកូនៗផុសនូវវីដេអូបទចម្រៀងម្ដងៗ មានអ្នកទស្សនារហូតដល់ MM Views រហូត។

នៅលើបណ្ដាញសង្គមនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ខាន់ ជេមស៌ បានលើកឡើងពីអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបចំពោះសមិទ្ធផលរបស់កូនស្រី ដោយលោកបាននិយាយថា« Wow! វីដេអូមួយៗ Views 1M ៗ តែម្ដង កូនពិតជាធ្វើបានល្អណាស់ ប៉ា ពិតជាសប្បាយចិត្តនិងមានមោទនភាពបំផុតដែលកូនស្រីចេះស្ដាប់តាមគន្លងធម៌និងដំបូន្មានរបស់ ប៉ាម៉ាក់»។
ទន្ទឹមនឹងការកោតសរសើរទៅលើសមត្ថភាពកូនស្រី លោក ខាន់ ជេមស៌ ក៏បានថ្លែងអំណរគុណដល់ ពុកម៉ែបងប្អូនទាំងអស់ ដែលបានគាំទ្រនិងចូលចិត្តទស្សនានូវវីដេអូនិងស្ដាប់បទចម្រៀងរបស់កូនស្រី និងរបស់ខ្លួនលោកផ្ទាល់។
សូមបញ្ជាក់ជូនផងដែរថា លោក ខាន់ ជេមស៌ និងកូនស្រី គឺជាតារាចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា។ នៅមួយរយៈចុងក្រោយនេះ នៅរាល់ពេលដែលលោក និងកូនស្រីបង្ហោះវីដេអូបទចម្រៀងម្ដងៗ មានអ្នកចូលទស្សនារហូតដល់រាប់លាននាក់ ហើយតែងតែភ្ជាប់នូវខមិនកោតសរសើរគ្រប់ៗគ្នា មិនដាច់ពីមាត់៕









