ក្នុងលក្ខខណ្ឌបរិយាកាសសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ហាក់ត្រលប់មកភាពប្រសើរឡើងវិញ អាជីវករខ្មែរចាប់ផ្ដើមពង្រីកអាជីវកម្ម របស់ខ្លួនជាបន្ដបន្ទាប់ ប៉ុន្ដែកត្ដាដើមទុនសម្រាប់វិនិយោគនៅតែជាកត្ដារាំងស្ទះ។ ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ធនាគារ ជីប ម៉ុង យល់ច្បាស់អំពីតម្រូវការ និងកត្ដាដែលជួយជម្រុញឱ្យការពង្រីកអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរ មានភាពជោគជ័យ និងអាចឈរជើងបានគង់វង្សយូរអង្វែង។
ដើម្បីសម្រួលដល់ស្ថានការណ៍លំបាកមួយនេះ ធនាគារ ជីប ម៉ុង បានផ្ដល់នូវកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ដែលមានអត្រាការប្រាក់ 0.72% ក្នុងមួយខែ ជាមួយភាពបត់បែន ជាពិសេសឯកសារមានភាពងាយស្រួល និង កម្ចីឆាប់រហ័ស ដែលផ្ដល់ឱកាសឱ្យម្ចាស់អាជីវកម្មអាចមានលទ្ធភាពពន្លឿនការពង្រីកអាជីវកម្មរបស់ខ្លួនប្រកបដោយភាពជឿជាក់។ ក្នុងនោះធនាគារ ជីប ម៉ុង ប្ដេជ្ញាចិត្ដក្នុងការជួយជ្រោមជ្រែងដល់ម្ចាស់អាជីវកម្ម គ្រប់ទំហំជាមួយនឹងសេវាកម្មអតិថិជនដ៏ល្អ និងឆាប់រហ័ស។
ផ្ទេរកម្ចីជោគជ័យ ពង្រីកអាជីវកម្មធំជាងមុន! កម្ចីអាជីវកម្មខ្នាតតូចនិងមធ្យម នៅធនាគារ ជីប ម៉ុង ផ្តល់ជូនលោកអ្នក នូវអត្ថប្រយោជន៍ដូចជា៖
- រយៈពេលអនុម័តលឿន
- ឯកសារមានភាពងាយស្រួល និងបត់បែន
- អត្រាការប្រាក់ 0.72% ក្នុងមួយខែ និងមានភាពបត់បែន
- រយៈពេលកម្ចីវែងរហូតដល់ 10 ឆ្នាំ
- វិធីទូទាត់មានច្រើនជម្រើស
- ទំហំកម្ចីរហូតដល់ 1,000,000 ដុល្លារអាមេរិក
- ប្លង់ទន់ក៏អាចខ្ចីបានដែរ
គួរឲ្យសម្គាល់ផងដែរថា ធនាគារ ជីប ម៉ុង ជាធនាគារដែលមានគ្រឹះដ៏រឹងមាំ និងដើរតាមគន្លងជោគជ័យរបស់ ជីប ម៉ុង តាំងពីឆ្នាំ 1982 ព្រមទាំងមានម្ចាស់ភាគហ៊ុនដែលមានចក្ខុវិស័យវែងឆ្ងាយ និងបទពិសោធន៍ជាងបួនទស្សវត្សក្នុងទីផ្សារកម្ពុជា ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្ចីអាជីវកម្មខ្នាតតូច និងមធ្យមរបស់ធនាគារ ជីប ម៉ុង សូមទាក់ទង មកកាន់៖ 081 811 911 / 066 811 911 ៕