ឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត។ ដើម្បីប្រើប្រាស់សេវាវាយតម្លៃអចលនវត្ថុ ក្រុមហ៊ុន ខ្មែរ រៀល អ៉ីស្ទេត បងប្អូនទាំងអស់ចាំបាច់មានឯកសារខាងក្រោមនេះជាមុនសិន។
យោងតាមប្រធានផ្នែកវាយតម្លៃរបស់ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានឱ្យដឹងថា ដើម្បីប្រើប្រាស់សេវាកម្មវាយតម្លៃអចលនវត្ថុ (Property Valuation) របស់ក្រុមហ៊ុន ខ្មែរ រៀល អ៉ីស្ទេត (Khmer Real Estate Co., Ltd) បងប្អូនត្រូវមានឯកសារមួយចំនួនដូចជា៖ អត្ដសញ្ញាណប័ណ្ណ, ប្លង់កម្មសិទ្ធិថតចម្លង, ទីតាំងអចលនទ្រព្យ និងប្រភេទអចលនទ្រព្យ។
ដើម្បីជ្រាបកាន់តែច្បាស់ និងទទួលបានព័ត៌មានលម្អិតបងប្អូនអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 098 96 2000 / 085 96 2000។
សូមរំលឹកបន្ដិចថា បើតាមឧកញ៉ា គីម ហ៊ាង ស្ថាបនិកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ា ញូស៍ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឧកញ៉ាបណ្ឌិតបានឱ្យដឹងថា ក្រុមហ៊ុន ខ្មែរ រៀល អ៉ីស្ទេត ឯ.ក បង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេលជាង ១៥ឆ្នាំមកហើយ ដែលបានចុះបញ្ជីជាផ្លូវការ។
ចាប់ពីខែមករា ឆ្នាំ២០០៨មក ក្រុមហ៊ុនចាប់ផ្តើមធ្វើអាជីវកម្មទាក់ទងនឹងវិស័យដីធ្លី ប៉ុន្តែធ្វើតែលើសេវាកម្ម ទិញ លក់ ជួលផ្នែកអចលនទ្រព្យ។ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៨ ទើបក្រុមហ៊ុនចាប់ផ្តើមធ្វើសេវាកម្មមួយទៀតហៅថា សេវាកម្មវាយតម្លៃអចលនទ្រព្យ។ ដូច្នេះចាប់ពីពេលនោះ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ធ្វើទាំងការទិញ លក់ ជួលអចលនទ្រព្យផង និងវាយតម្លៃអចលនទ្រព្យផង ដែលវាយតម្លៃលើដី ផ្ទះ សំណង់អគារផ្សេងៗ ក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ទទួលបានអាជ្ញាបណ្ណ ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ជាផ្លូវការកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣៕