ដើម្បីឪ្យអាជីវករក្នុងផ្សារ អាចដំណើរការអាជីវកម្មរបស់ខ្លួន ក្រោយព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា ផ្ទុះឡើង ក្រសួងសុខាភិបាលសម្រេចបិទផ្សារទំនើបអីអន១ ជាបណ្តោះអាសន្ន។
នៅថ្ងៃទី២ ខែធ្ននេះ ក្រសួងសុខាភិបាល សម្រេចឲ្យបើកដំណើរការផ្សារទំនើប អីអន ១ឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ ដោយអនុវត្តតាមការណែនាំវិធានការណ៍សុវត្ថិភាព របស់ក្រសួងសុខាភិបាល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរំលឹកថា នៅយប់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទដំណើរការផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ក្រោយបាន រកឃើញករណីវិជ្ជមាន ឆ្លងកូវីដ១៩ ទៅលើស្រ្តីជនជាតិខ្មែរម្នាក់ បន្ទាប់ពី រូបគាត់បានទៅផ្សារនេះ។