ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ទោ ជូនឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធ កូនប្រុសរបស់ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១១៨៣ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នាយទាហានថ្នាក់ ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ដែលទទួលបាន ការដំឡើងឋានន្តរស័ក្តិ រួមមាន៖ ១.ឧត្តមសេនីយ៍ទោ រ៉ាត់ ដារ៉ារ័ត្ន អត្តលេខ ០៥៨៣៦៤ ត្រូវបានដំឡើងទៅ ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក និង ២.ឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធ អន្តលេខ ០១៦០៥៨ ត្រូវបានដំឡើងទៅ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ (ផ្កាយ២)។
ឧត្តមសេនីយ៍ទោ មាស សុភារិទ្ធ បានបញ្ចប់ការសិក្សាពី សាលាបារាំង Institut des hautes études de défense nationale ដែលជាស្ថាប័នសិក្សាសាធារណៈរបស់បារាំង សម្រាប់ការស្រាវជ្រាវ ការអប់រំ និងការលើកកម្ពស់ជំនាញ និងការយល់ដឹងចំពោះបញ្ហាការពារជាតិ បង្កើតឡើងក្នុងឆ្នាំ ១៩៣៦។
គួរបញ្ជាក់ថា លោក មាស សុភារិទ្ធ បច្ចុប្បន្នមានតួនាទីជានាយការិយាល័យទី២ កងទ័ពជើងគោក។ លោកជាកូនប្រុសរបស់ ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងត្រូវជាស្វាមីរបស់លោកស្រី យឹម បូណ៌មី ចៅស្រីរបស់ឯកឧត្តម យឹម ឆៃលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផងដែរ៕