ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ បានបញ្ចប់រួចរាល់ហើយ ដោយនៅក្នុងឱកាសនោះប្រជាពលរដ្ឋខ្មែរបានអញ្ជើញទៅវត្ដ ធ្វើបុណ្យ ដាក់ទានប្រកបដោយដោយភាពសប្បាយរីករាយ ជ្រះថ្លាយ៉ាងក្រៃលែង។

នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ ឃើញថាតម្លៃមាសមានការឡើងចុះខ្លាំងគួរឱ្យកត់សម្គាល់។ ដោយឡែកនៅថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤នេះវិញ មាសមានតម្លៃត្រឹមតែ៣២២ដុល្លារប៉ុណ្ណោះនៅក្នុងមួយជី។
យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះថា តម្លៃមាសនៅថ្ងៃទី៧ ខែតុលា មានតម្លៃ៣២២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១២ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤២ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣២ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៧ដុល្លារ ទិញចូល២២៨ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
