សម្តេចធីបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់តំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះមូលហេតុ ដែលធ្វើឱ្យសម្តេចធិបតី សម្រេចប្រើប្រាស់អភិក្រមវះកាត់នេះ គឺដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ 

សម្តេចធីបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា លោក កន សុខកាយ អភិបាលស្រុកល្វាឯម ចាញ់បោកឧកញ៉ា លី សាម៉េត ហៅគ្រូម៉ា អស់ប្រាក់ចំនួន ៣០ម៉ឺនដុល្លារ លើថ្លៃរត់ការយកតំណែងជា អភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។ 

សម្តេចធិបតី បានបញ្ជាក់ថា ថ្វីត្បិតតែលោក កន សុខកាយ ចាញ់បោកលោកគ្រូម៉ាពិតមែន ប៉ុន្តែតាមការយល់ឃើញរបស់សម្តេច មន្ត្រីដែលយកលុយដើរសូកយកតួនាទី ឬមុខតំណែង គឺគ្មានឆន្ទៈបម្រើជាតិ និងប្រជាពលរដ្ឋនោះទេ៕