មាសនៅថ្ងៃទី៩ តុលានេះ ចុះថ្លៃបន្ដិចវិញហើយ

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ ចុះថ្លៃបន្ដិចវិញហើយ ពោលគឺមានតម្លៃត្រឹមតែ៣១៨ដុល្លារប៉ុណ្ណោះនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលនៅក្នុងតម្លៃ៣០៨ដុល្លារ ខណៈដែលកាលពីថ្ងៃទី៧ ខែតុលា មានតម្លៃ៣២២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១២ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះថា តម្លៃមាស មានតម្លៃ៣១៨ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៨ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៩ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៩ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៣ដុល្លារ ទិញចូល២២៥ដុល្លារ។

សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕