CDC ដាក់ដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រង (cdcIPM)តាមអនឡាញ ដើម្បីសម្រួលដល់ការចុះបញ្ជី​វិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ចេញឱ្យប្រើប្រាស់សាកល្បង នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលផ្ដល់ លទ្ធភាពជូនដល់វិនិយោគិន អាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ពីគ្រប់ទីកន្លែង តាមរយៈ ប្រព័ន្ធអនឡាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការបញ្ជាក់ពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈសុន្ទរកគន្លឹះ ស្ដីអំពី កាលានុវត្តភាពវិនិយោគ និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលរៀបចំឡើងកាល ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៤។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានបង្ហាញពីភាពជោគជ័យនៃបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅសហរដ្ឋអាម៉េរិក និងកាណាដា ដែលដឹកនាំដោយ លោកផ្ទាល់ និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា វិស័យឯកជន ពីសមាគមឧកញ៉ាកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនទៀត ដើម្បីជំរុញ និងទាក់ទាញវិនិយោគិនពីសហរដ្ឋអាម៉េរិកមកកម្ពុជា។

ចំណែកកាលានុវត្តភាពវិនិយោគវិញ លោកបានបញ្ជាក់ថា ដើម្បីកិច្ចការងារសម្របសម្រួលវិនិយោគរបស់ នៃផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាជាដើម គឺក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដាក់ចេញឱ្យប្រើប្រាស់សាកល្បង នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគ កម្ពុជា (cdcIPM) ដែលផ្ដល់លទ្ធភាពជូនដល់វិនិយោគិន អាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមរយៈប្រព័ន្ធអនឡាញ ដែលជាការផ្តល់ភាពងាយស្រួល និងក៏ជាការទាក់ទាញ់អ្នកវិនិយោគឱ្យមកបណ្តាក់ទុកនៅកម្ពុជាបន្ថែម។

ជុំវិញរឿងនេះ លោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) ក៏បានរំលេចឡើង នូវការមើល ឃើញអំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងបានជម្រាបជូនអំពីការចូលរួមរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសន្ទនាទៀងទាត់ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផងដែរ៕ អត្ថបទ៖ រង្សី