តារាល្បីថៃ កញ្ញា ផេនខេក នឹងមកកម្ពុជាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញៗពីមន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន ក្នុងកម្មវិធីជំនួបពិសេស Exclusive Meet & Greet

សង្គម​ និង​សេដ្ឋកិច្ច


ភ្នំពេញ ថ្ងៃទី11 ខែតុលា ឆ្នាំ២០២៤៖ មន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន (TEERAPORN) ដែលជាមជ្ឈមណ្ឌលកែសម្ផស្សលំដាប់ឈានមុខគេជាមួយបទពិសោធច្រើនជាង៤០ឆ្នាំ នៅប្រទេសថៃ បានពង្រីកសេវាកម្មរបស់ខ្លួននៅកម្ពុជាតាមរយៈកម្មវិធីជំនួបពិសេស TEERAPORN Exclusive Meet & Greet ដែលផ្ដល់ឱកាសដល់សាធារណជនឱ្យទទួលបាននូវសេវាប្រឹក្សាយោបល់អំពីការកែសម្ផស្សដោយឥតគិតថ្លៃ ព្រមទាំងអាចជួបផ្ទាល់ជាមួយក្រុមវេជ្ជបណ្ឌិតល្បីៗរបស់ខ្លួនមកពីប្រទេសថៃផ្ទាល់ និងតារាថៃដ៏ល្បីលំដាប់ជួរមុខ កញ្ញា ផេនខេក (Pancake Khemnit)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


 
ព្រឹត្តិការណ៍ដ៏ពិសេសដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ បង្ហាញពីការពង្រឹកវិសាលភាពរបស់មន្ទីរពេទ្យកែសម្ផស្សដ៏ល្បីរបស់ថៃមួយនេះនៅកម្ពុជា ដោយនាំមកនូវបទពិសោធជំនាញស្ដង់ដាលំដាប់អន្តរជាតិផ្នែកព្យាបាលកែសម្ផស្សសម្រាប់អតិថិជនថ្មីនៅកម្ពុជា។ អតិថិជនទាំងអស់ នឹងមានឱកាសឈ្នះប្រូម៉ូសិនពិសេសឥតគិតថ្លៃដែលមានផ្ដល់ជូនសម្រាប់តែក្នុងកម្មវិធីជំនួបពិសេសនេះប៉ុណ្ណោះ។
 
ធីរ៉ៈផន ជាមន្ទីរពេទ្យកែសម្ផស្សដ៏ល្បីលើជំនាញវះកាត់កែសម្ផស្សផ្ទៃមុខ ដែលបានផ្ដល់ជូននូវសេវាកម្មកែសម្ផស្សជាច្រើនឆ្នាំ ប្រកបដោយបទពិសោធខ្ពស់ជាមួយនឹងក្រុមគ្រូពេទ្យជំនាញច្បាស់លាស់ និងបច្ចេកទេសទំនើបទាន់សម័យ។ តំណាងមន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន ប្រចាំនៅកម្ពុជា បានថ្លែងឱ្យដឹងថា “យើងពិតជាមានក្ដីសោមនស្សរីករាយបំផុតដែលបានពង្រីកសេវាកម្មរបស់យើងមកកាន់កម្ពុជា ដោយនាំមកនូវជំនាញបទពិសោធប្រកបដោយវិជ្ជាជីវៈកម្រិតស្ដង់ដាខ្ពស់ដើម្បីបម្រើជូននូវតម្រូវការរបស់ប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងរួមចំណែកផ្សារភ្ជាប់ទំនាក់ទនងរវាងមន្ទីរពេទ្យកែសម្ផស្សយើងខ្ញុំ និងអតិថិជនក្នុងស្រុកដែលចង់បានសេវាកែសម្ផស្សស្ដង់ដាអន្តរជាតិប្រកបដោយទំនុកចិត្តខ្ពស់ ក៏ដូចជាឱកាសឱ្យយើងជួយពួកគាត់សម្រេចនូវក្ដីសុបិនទទួលបាននូវសម្រស់ស្រស់ស្អាតដែលខ្លួនប្រាថ្នាផងដែរ។”

ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីជំនួបពិសេសជាមួយតារាល្បីលំដាប់ជួរមុខរបស់ថៃ គឺកញ្ញា ផេនខេក មកបង្ហាញវត្តមានក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរ។ អ្នកគាំទ្រទាំងអស់អាចជួបដោយផ្ទាល់ជាមួយកញ្ញា ផេនខេក (Pancake Khemnit) និងក្រុមវេជ្ជបណ្ឌិតល្បីៗរបស់ ធីរ៉ៈផន ដែលនេះជាបទពិសោធដ៏ពិសេសមួយមិនអាចបំភ្លេចបាន។
 
ដើម្បីទទួលបានការអញ្ជើញចូលរួមជាភ្ញៀវពិសេស អតិថិជនអាចចុះឈ្មោះតាម Google Form៖ https://forms.gle/N3SCo2PHh1oKJj8H9 ចាប់ពីថ្ងៃទី៥-១៥ ខែតុលា ឆ្នាំ២០២៤ ហើយអ្នកឈ្នះទទួលបានប្រូម៉ូសិនពិសេស នឹងត្រូវប្រកាសនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

លម្អិតអំពីកម្មវិធី៖
កាលបរិច្ឆេទ៖ ២៤ តុលា ២០២៤
ទីតាំង៖ Hyatt Regency Phnom Penh
ភ្ញៀវពិសេស៖ កញ្ញា ផេនខេក និងវេជ្ជបណ្ឌិតជំនាញខាងកែសម្ផស្សល្បីៗពីប្រទេសថៃ
សកម្មភាពសំខាន់ៗ៖ កម្មវិធីសប្បាយៗ ប្រូម៉ូសិនពិសេសៗ ជំនួបពិសេសជាមួយតារាល្បី និងវេជ្ជបណ្ឌិតជំនាញៗ ការពិគ្រោះយោល់លើការកែសម្ផស្សដោយឥតគិតថ្លៃ
 
សម្រាប់ព័ត៌មានបន្ថែមអំពីមន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន និងការចុះឈ្មោះចូលរួមកម្មវិធី សូមទាក់ទងមកកាន់ 012 790 686 ឬតាមដានទំព័រហ្វេសប៊ុកមន្ទីរពេទ្យកែសម្ផស្ស ធីរ៉ៈផន​ (TEERAPORN)៖ https://www.facebook.com/@teerapornsurgeryhospital%E1%9F%94