ទូលថ្វាយប្រគេន និងសូមគោរពជម្រាបជូនសម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនជនរួមជាតិមេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលជាអ្នកផ្ដួចផ្ដើម នឹងរៀបចំអង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខេត្តព្រះត្រពាំងនៅខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ៤ ខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខ។
សូមជម្រាបថា អង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ជាអង្គកឋិនទាន ដែលផ្ដួចផ្ដើម និងរៀបចំឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិជាច្រើន ដែលនឹងចូលរួមយ៉ាងច្រើនកុះករ ។
សេចក្ដីដូចបានទូលថ្វាយប្រគេន និងជម្រាបនេះ សូមសម្ដេចទ្រង់ ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានព្រះមេត្តា និងចូលរួមចាប់មគ្គផល តាមកម្លាំងសទ្ធាជ្រះថ្លា និងអនុមោទនាយកផលានិសង្ឃរៀងៗ ព្រះអង្គ និងរៀងៗខ្លួន។





