ខែក្រោយនេះ! បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

មោទនភាពជាតិខ្មែរ! កម្មវិធីប្រកួតសម្រស់ដែលបង្កើតឡើងដោយកូនខ្មែរ នឹងមានវត្ដមាននៅកម្ពុជាម្ដងទៀត ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅពាក់កណ្ដាលខែក្រោយនេះ។ បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ។នេះបើតាមសេចក្ដីជូនដំណឹងពី លោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន លោក ហួត ហាក់ បានគូសបញ្ជាក់ឱ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤នេះ គឺជាលើកទី៤ហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយកម្មវិធីនេះនឹង ប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមជម្រាបជូនថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ។

គួរបញ្ជាក់ផងដែរ Miss Planet International ហៅកាត់ថា MPI ត្រូវបានបង្កើតឡើងដោយកូនខ្មែរ តាំងពីឆ្នាំ២០១៩មកម្ល៉េះ ហើយតាំងពីដំណើរការកម្មវិធី MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត៕