តាមរយៈកិច្ចខិតខំប្រឹងប្រែង និងប្ដេជ្ញាចិត្ដក្នុងការជួយជ្រោមជ្រែងដល់ម្ចាស់អាជីវកម្មគ្រប់វិស័យ តាមរយៈសេវាកម្មធនាគារដ៏សម្បូរបែប ធនាគារ ជីប ម៉ុង បានឈ្នះពានរង្វាន់កម្រិតកំពូលជាធនាគារប្រកបដោយភាពច្នៃប្រឌិតបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឆ្នាំ2024 ដែលមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិ International Finance។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការទទួលស្គាល់មួយនេះបានបញ្ជាក់យ៉ាងច្បាស់ពីការអភិវឌ្ឍឥតឈប់ឈរក្នុងការផ្តល់ជូននូវសេវាកម្មអតិថិជនដ៏ល្អ និងឆាប់រហ័ស បន្ថែមនឹងការដាក់ចេញនូវផលិតផលថ្មីៗបន្តបន្ទាប់ដើម្បីក្លាយជាធនាគារឈានមុខគេ និងផ្ដល់ទំនុកចិត្តខ្ពស់ក្នុងវិស័យធនាគារនៅកម្ពុជា។