រដូវចូលព្រះវស្សាបានបិទបញ្ចប់ទៅហើយ កាលពីថ្ងៃម្សិលមិញ ប៉ុន្ដែបើក្រឡេកមកមើលតម្លៃមាសវិញ ហាក់ឡើងខ្ពស់ខ្លាំងជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ មាសបន្ដឡើងថ្លៃទៀតហើយ ពោលគឺមានតម្លៃ៣២៥ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣១៥ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះថា តម្លៃមាស មានតម្លៃ៣២៥ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១៥ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤៤ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣៤ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣២០ដុល្លារ ទិញចូល២៣០ដុល្លារ។
សូមជម្រាបជូនថា មាសកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ មានតម្លៃ៣២៣ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១៣ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤២ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣២ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៨ដុល្លារ ទិញចូល២២៨ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
