កុំភ្លេចចូលរួម “មហោស្រពមុខវិជ្ជា និងការងារ មេគង្គ” រៀបចំនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បណ្ដុំឱកាសការងារពីស្ថាប័នធំៗ និងឱកាសអាហារូបករណ៍ទៅសិក្សានៅបរទេស

សង្គម​ និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការគ្នាជាមួយ ទFestival នាំយក “មហោស្រពមុខវិជ្ជា និងការងារ មេគង្គ” ឆ្នាំ 2024 ទៅលើប្រធានបទ “ទេពកោសល្យ និងចំណូលចិត្តការងារក្នុងសម័យបច្ចេកវិទ្យា”​ ដែលមានការអញ្ចើញចូលរួមពីសំណាក់វាគ្មិនជាច្រើនរូបសុទ្ធសឹងតែជាបុគ្គលល្បីៗ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យការងារ មកធ្វើការចែករំលែកនៅចំណេះដឹង​ និងបទពិសោធន៍ដល់ប្អូនៗសិស្សនិសិត្សដែលមានបំណងចង់ស្វែងរកនៅទេពកោសល្យរបស់ខ្លួន និងស្វែងរកឪកាសការងារជាមួយនឹងស្ថាប័នធំៗក្នុងប្រទេសកម្ពុជារហូតដល់រាប់ពាន់កន្លែង អាចមកធ្វើការចូលរួមដោយឥតគិតថ្លៃ​នៅ​ ថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង១០ ព្រឹក​ ដល់ ៧ល្ងាច ខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួបញ្ចាក់ផងដែលថា នេះគឺជាមហោស្រពមុខវិជ្ជាដ៍ធំប្រចាំឆ្នាំមួយនៅក្នុង ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល​ ដែលប្អូនៗសិស្សនិសិត្ស​ និងបេក្ខជនដែលស្វែងរកការងារទាំងអស់គួរតែចាប់យកនៅឪកាសដ៏ល្អមួយនេះកុំឪ្យរំលងផុតអោយសោះ ជាពិសេស​ប្អូនៗដែលកំពុងបន្ដការសិក្សានៅសកលវិទ្យាល័យមានបំណងចង់ស្វែងរកនៅបទពិសោធន៍ឪកាសការងារ នឹងប្អូនៗដែលទើបតែប្រឡងចប់សញ្ញាបត្រមធ្យមសិក្សានាពេលថ្មីៗកន្លងទៅនេះ ចង់ស្វែងរកនៅទេពកោសល្យរបស់ខ្លួន មុខវិជ្ជាដែលខ្លួនពេញចិត្ត នឹងមានបំណងចង់ទៅសិក្សារនៅក្រៅប្រទេសអាចមកធ្វើការស្វែងយល់ ពិភាក្សា នឹងទទួលយកបទពិសោធន៍ជាមួយវាគ្មិន ឫអ្នកជំនាញមកពីស្ថាប័នធំៗជាច្រើនរូប ​ដូចជា៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក អៀង កំរ៉ង ប្រធាននាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួ​ងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក​ Yoeun Sathya ជាប្រធានការិយាល័យប្រព័ន្ធស្នូល និងបញ្ញាសិប្បនិម្មិតនៃក្រសួងសាធារណការ និងដឹកជញ្ជូន, កញ្ញា​ Heng Sambath ជាអ្នកគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រនៃមូលនិធិអភិវឌ្ឍន៍ជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក កែវ ឡង់ឌី  ជាសហស្ថាបនិក និងនាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុន Baby Outlet, កញ្ញា ស៊ូ រ៉ូហ្សានិច នាយកដៃគូនៃក្រុមហ៊ុនអាឡេប ខេមបូឌា តំណាងក្រុមហ៊ុន TikTok នៅកម្ពុជា, កញ្ញា រិទ្ធី លំអរពេជ្រ (យូគី) សហស្ថាបនិក និងនាយកប្រតិបត្ដិ នៃភ្លើងគប់, លោក Te TekHeng (Leexin) ស្ថាបនិក និងនាយកប្រតិបត្ដិ នៃ Flash KH, លោក សួង ម៉ារឌី អ្នកថតរូបសត្វព្រៃដ៏អស្ចារ្យ និងជាទូតសុឆន្ទៈ Sony, កញ្ញា កៅ ម៉េងហ័ង សហស្ថាបនិក និងនាយកប្រតិបត្តិនៃ STEMUNITY, លោកវេជ្ជបណ្ឌិត ជៀប សម្បត្តិ  និងវាគ្មិនកិត្តិយស​ជាច្រើនរូបផ្សេងទៀត​ ដែលនឹងមានវត្តមាននៅផ្សារទំនើប ជីប​ ម៉ុង ២៧១ មេហ្គា​ ម៉ល។

ជាមួយគ្នានេះផងដែរ ក្រុមកីឡាអេឡិចត្រូនិក Duck Rice Esport និង ក្រុមកីឡាអេឡិចត្រូនិក Flash KH នឹងមានកម្មវិធី Meet & Greet ក្នុង មហោស្រពមុខវិជ្ជា និងការងារ មេគង្គ ឆ្នាំ 2024 ដែលអ្នកចូលរួមទាំងអស់អាចមកជួប​ ថតរូបអនុស្សាវរីយ៍ និងសំណេះសំណាល ជាមួយអាយដលក្នុងដួងចិត្តនៃវិស័យកីឡាអេឡិចត្រូនិក។

លើសពីនេះទៅទៀត ប្អូនៗអាចធ្វើការទស្សនាជាមួយនឹងការដាក់តាំងបង្ហាញនៅផលិតផលជាច្រើនប្រភេទរបស់ម្ចាស់អាជីវកម្មនានា និងឪកាសសម្ភាសការងារភ្លាមៗជាមួយនឹងក្រុមហ៊ុនធំៗជាច្រើនផងដែល ដូចជា៖​ Chip Mong Group;  Watch Empire; Canadia Bank; Cambodia Scholarship Center; Sting Cambodia; Spring Education Center; Elan Mineral Water; Kirirom Institute of Technology – KIT;  University of Puthisastra (UP); Little Library Project  និងក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀតដែលនឹងធ្វើការចូលរួមព្រឹត្តិការណ៏ មហោស្រពមុខវិជ្ជា និងការងារ មេគង្គ

ដូច្នេះហើយ សូមប្អូនៗកុំភ្លេចធ្វើការអញ្ជើញចូលរួមក្នុងឪកាសដ៏ល្អមួយនេះទាំងអស់គ្នាណា! ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល

សម្រាប់ព័ត៏មានបន្ថែម លោកអ្នកអាចតាមដានផេកផ្លូវការរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល(Chip Mong 271 Mega Mall) ឬទាក់ទងជួលទីតាំងតាមរយះលេខទូរស័ព្ទ៖ 066 401 222(@Amkeolong) សម្រាប់ព័ត៌មានបន្ថែម អំពីមហោស្រពមុខវិជ្ជា និងការងារមេគង្គ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 010 545 074/095 555 739