តម្លៃមាសថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បន្ដហក់ឡើងខ្ពស់ទៀតហើយ ពោលគឺមានតម្លៃ ៣២៨ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣១៨ដុល្លារ ខណៈដែលកាលពីម្សិលមិញមាសមានតម្លៃត្រឹមតែ ៣២៥ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១៥ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះថា តម្លៃមាស មានតម្លៃ៣២៨ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១៨ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤៦ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣៦ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣២៣ដុល្លារ ទិញចូល២៣២ដុល្លារ។
សូមជម្រាបជូនថា មាសកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មានតម្លៃ៣២៥ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១៥ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤៤ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣៤ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣២០ដុល្លារ ទិញចូល២៣០ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
