តម្លៃមាសថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ឡើងខ្ពស់ខ្លាំងមិនធ្លាប់មាន ពោលគឺមានតម្លៃ ៣៣០ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣២០ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះថា តម្លៃមាស មានតម្លៃ៣៣០ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣២០ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤៨ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣៨ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣២៥ដុល្លារ ទិញចូល២៣៤ដុល្លារ។
សូមជម្រាបជូនថា មាសកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ មានតម្លៃ៣២៩ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១៩ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤៧ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣៧ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣២៤ដុល្លារ ទិញចូល២៣៣ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
