(ភ្នំពេញ)៖ នាថ្ងៃទី២១ តុលា ឆ្នាំ២០២៣ នេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងថ្នាក់ដឹកនាំនៃផលិតកម្ម ថោន រួមទាំងកំពូលតារាចម្រៀងល្បីៗ និងកីឡាករ កីឡាការនីគុនខ្មែរមានឈ្មោះបោះសំឡេងជាច្រើនរូប បានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងផលិតកម្ម ថោន ដើម្បីនាំយកមហាព្រឹត្តិការណ៍ដ៏អស្ចារ្យធំៗពីរប្រចាំព្រះរាជាណាចក្រកម្ពុជាគឺ «មហាព្រឹតិ្តការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស WURKZ TOUR CONCERT» និង «មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី៤» ជូនទៅកាន់ទស្សនិកជនទូទាំងប្រទេស នាពេលឆាប់ៗខាងមុខនេះ។
ការចុះ MoU សាជាថ្មីម្ដងទៀតជាមួយផលិតកម្ម ថោន ជាការចាប់ដៃសហការឆ្ពោះទៅរកភាពរីកចម្រើន និងជោគជ័យសម្រាប់ដៃគូទាំងពីរ ក៏ដូចជាលើកម្ពស់គុនខ្មែរ និងសិល្បៈនៅប្រទេសកម្ពុជាអោយកាន់តែរីកមុខមាត់។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដំបូងគេដែលចំណាយថវិកាខ្ទង់លានដុល្លារ បង្កើតសង្វៀនប្រដាល់គុនខ្មែរច្រើនជាងគេ, ឧបត្ថម្ភទាំងស្រុងបញ្ជូនកីឡាករច្រើនរូបទៅប្រកួតលើសង្វៀនអន្តរជាតិ និងរៀបចំមហាព្រឹតិ្តការណ៍ប្រដាល់គុនខ្មែរទេសចរណ៍ រួមជាមួយមហាព្រឹតិ្តការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្សពាសពេញប្រទេសកម្ពុជាច្រើនជាងគេប្រចាំឆ្នាំ។
ក្នុងនោះផងដែរ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា ខ្មែរ ប៊ែវើរីជីស ចាត់ទុកកីឡាករ-កីឡាការនី និងសិល្បករ-សិល្បការនី ទាំងអស់ដូចជាក្រុមគ្រួសារតែមួយ ដោយការបង្កើតឱកាសនិងវេទិកាដល់កីឡាករ-កីឡាការនី និងសិល្បករ-សិល្បការិនី ក្នុងការបង្ហាញសមត្ថភាព ហ្វឹកហាត់បណ្តុះជំនាញ និងបន្តផ្សព្វផ្សាយពីវប្បធម៍ដ៏អស្ចារ្យ ដល់កូនខ្មែរជំនាន់ក្រោយ ព្រមទាំងសាធារណជនទូទាំងប្រទេស និងពិភពលោក ឱ្យបានស្គាល់កាន់តែច្បាស់។
ដូចគ្នានឹងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស យើងបានប្រឹងប្រែងដុសខាតសមត្ថភាពធនធានមនុស្សនៅបរទេស និងការវិនិយោគទុនរាប់រយលានដុល្លារ នាំយកអ្វីដែលល្អបំផុត ទាំងគ្រឿងចក្រ និងគ្រឿងផ្សំ ដើម្បីបំពេញតាមចក្ខុវិស័យរបស់ ខ្មែរ ប៊ែវើរីជីស ធ្វើយ៉ាងណាគ្រប់ម៉ាកផលិតផល «Made In Cambodia» ផលិតចេញពីរោងចក្រស្តង់ដារអន្តរជាតិមួយនេះ ត្រូវតែមានការទទួលស្គាល់ពីអ្នកជំនាញ និងស្ថាប័នអន្តរជាតិ។
គួរបញ្ជាក់ថា មហាព្រឹតិ្តការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស WURKZ TOUR CONCERT» និង «មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី៤» ដែលរៀបចំឡើងដោយ ផលិតកម្ម ថោន ក្រោមការសហការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងធ្វើដំណើរទៅទូទាំងប្រទេសកម្ពុជា ដើម្បីនាំយកនូវភាពសប្បាយរីករាយ និងទស្សនីយភាព ជូនប្រជាពលរដ្ឋខ្មែរ បានកម្សាន្តសប្បាយ និងបានជួបផ្ទាល់ជាមួយសិល្បៈករ សិល្បៈការនី កីឡាករ កីឡាការនីនៅក្នុងដួងចិត្ត ថែមទៀតផង។
ខ្មែរ ប៊ែវើរីជីស ម្ចាស់ឧបត្ថម្ភវិស័យគុនខ្មែរ និងវិស័យកីឡានានានៅកម្ពុជា ដំបូងគេ និងច្រើនជាងគេ! គាំទ្រខ្មែរ ប៊ែវើរីជីស លើកកម្ពស់វិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា!