តម្លៃមាសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ នៅតែបន្ដឡើងថ្លៃមិនធ្លាប់មាននៅក្នុងប្រវត្ដិសាស្រ្ដ ពោលគឺមានតម្លៃ ៣៣២ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣២២ដុល្លារ ខណៈដែលកាលពីម្សិលមិញមាសឡើងខ្ពស់ម្ដងរួចមកហើយ គឺមានតម្លៃ៣៣០ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣២០ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ របស់លោកឧកញ៉ា ចិន សំណាង បានឱ្យដឹងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះថា តម្លៃមាស មានតម្លៃ៣៣២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣២២ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤៩ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣៩ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣២៧ដុល្លារ ទិញចូល២៣៥ដុល្លារ។
សូមជម្រាបជូនថា មាសកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មានតម្លៃ៣៣០ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣២០ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤៨ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣៨ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣២៥ដុល្លារ ទិញចូល២៣៤ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
