ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានទទួលមរណភាព ក្នុងជន្មាយុ ៧៣ឆ្នាំដោយរោគាពាធ នៅវេលាម៉ោង ១០៖៣៥ នាទី នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សពរបស់លោក ជា ចាន់តូ បច្ចុប្បន្នកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមជម្រាបដែរថា លោក ជា ចាន់តូ ត្រូវបានតែងតាំងជា អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ៕