ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តលើគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៥ មានទុនវិនិយោគសរុបជាង ១០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនដល់ប្រជាពលរដ្ឋចំនួនជាង ១៣០០កន្លែង។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
គម្រោងវិនិយោគទាំង៥ នេះមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយបង្កើតរោងចក្រផលិតសម្ភារៈពីក្រណាត់សម្រាប់ចិញ្ចឹមសត្វ (ឆ្កែ និងឆ្មា), គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម, គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform, Cap, Bottle), គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម និងគម្រោងបង្កើតរោងចក្រផលិតស្រាបៀរ៕