លោក ហ៊ុន ម៉ានី៖ ខ្ញុំពិតជាជឿជាក់ថា ការរួមគ្នារបស់យើងនាពេលនេះ ពិតជានឹងអាចឲ្យយើងជំនះបាននូវឧបសគ្គនេះ

សង្គម​ និង​សេដ្ឋកិច្ច

ជាមួយនឹងការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៏នេះ ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀត ឲ្យសមាជិក សមាជិកាសហភាពសហព័ន្ធយុវជកកម្ពុជាទូទាំងប្រទេស បន្តចូលរួមជាមួយអាជ្ញាធរយើងតាមគ្រប់លទ្ធភាព ដើម្បីគ្រប់គ្រងឲ្យបាននូវស្ថានការណ៏ដ៏គួរឲ្យព្រួយបារម្ភនេះ។ បើយោងតាមទំព័រហ្វេសបុក ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងនៅមុននេះបន្តិច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបានបញ្ជាក់ថា ទន្ទឹមគ្នានេះដែរ ខ្ញុំក៏សូមឲ្យសមាជិកសមាជិកាយើងទាំងអស់ បង្កើននូវការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ធ្វើយ៉ាងណាចៀសឲ្យបាននូវការឆ្លង ឬចម្លងជំងឺនេះ ពីអ្នកដ៏ទៃឬទៅអ្នកដ៏ទៃ។ ខ្ញុំពិតជាជឿជាក់ថាការរួមគ្នារបស់យើងនាពេលនេះ ពិតជានឹងអាចឲ្យយើងជំនះបាននូវឧបសគ្គនេះនាពេលអនាគតដ៏ខ្លីខាងមុខ។

គួរំលឹកថា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ប្រកាសបានរកឃើញវិជ្ជមានកូវីដ ១៩ថ្មី ចំនួន១០នាក់។ 

រូបភាព៖ ហ្វេសបុក Hun Many