ស្រុកចំនួន ៨ ត្រូវបានស្តារដំណាំឡើងវិញបាន ១០០% ក្រោយជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២០នេះ មានស្រុកចំនួន ៨ ត្រូវបានស្តារដំណាំឡើងវិញបាន ១០០%។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែលបានបញ្ជាក់ថា
១) ស្រុកបាណន់សម្រេចបានលើផ្ទៃដី ២៩០ ហ.ត
២) ស្រុកថ្មគោល ២៨០ហ.ត
៣) ក្រុងបាត់ដំបង ៥៨៧ហ.ត
៤) ស្រុកបវេល ៧៤៥ហ.ត
៥) ស្រុកឯកភ្នំ ៣០៥ហ.ត
៦) ស្រុកម៉ោងឫស្សី ៥៤០ហ.ត
៧) ស្រុកសង្កែ ៤៨៥ហ.ត និង
៨) ស្រុកគាស់ក្រឡមានផ្ទៃដី ១ ២៦៨ហ.ត។

សរុបផ្ទៃដីដែលបានស្តារដំណាំស្រូវឡើងវិញបានចំនួន ៤ ៥០០ហ.ត ទន្ទឹមនឹងនេះគឺមានស្រុកពីរ គឺស្រុករុក្ខគីរី និងស្រុករតនមណ្ឌលមានផ្ទៃដីខូចខាតសរុបចំនួន ១ ២៣៥ហ.ត ប៉ុន្តែមិនអាចស្តារឡើងវិញបានដោយសារបញ្ហាខ្វះប្រភពទឹក។ ដំណាំស្រូវដែលបានស្តារឡើងវិញកំពុងដុះលូតលាស់បានល្អប្រសើរ ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីបងប្អូនប្រជាកសិករម្ចាស់ស្រែមើលថែរទាំទឹក ស្មៅ បាចជី និងបាញ់ថ្នាំកំចាត់សត្វល្អិតចង្រៃ។