ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បន្តចុះហត្ថលេខាជាមួយក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវាត្រា ក្នុងការបង្កើតមហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្សចំនួន ០២ផ្សេងគ្នា គឺ CAMBODIA BONDING CONCERT និង EXPREZ TOUR CONCRT សរុបចំនួន ៤២ ទីតាំង ធ្វើដំណើរទូទាំងប្រទេស។

ខ្មែរ ប៊ែវើរីជីស តែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកលើកកម្ពស់វិស័យចម្បងៗជាច្រើននៅកម្ពុជា ក្នុងនោះមានវិស័យសិល្បៈ និងការកម្សាន្ត ដែលក្រុមហ៊ុនបានរួមចំណែកជ្រោមជ្រែង ឧបត្ថម្ភ និងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។
តួយ៉ាង កិច្ចសហការជាមួយផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា នេះ នឹងចូលរួមបង្កើតឱកាសការងារដល់ផលិតករ តន្រ្តីករ សិល្បករ-សិល្បការិនី ទាំងចាស់និងជំនាន់ថ្មី ក្នុងការបង្ហាញនូវសមត្ថភាពទេពកោសល្យ បំពេញតាមក្តីស្រមៃក្នុងពិភពសិល្បៈ និងរួមគ្នាជាធ្លុងមួយជួយឱ្យវិស័យសិល្បៈដើរទៅមុខជានិច្ច។

លើសពីការគាំទ្រដល់វិស័យសិល្បៈ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស CAMBODIA BONDING CONCERT និង EXPREZ TOUR CONCRT នេះ ក៏នឹងចូលរួមចំណែកក្នុងការជំរុញទេសចរណ៍ក្នុងស្រុក ជួយដល់សេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់សាមគ្គីភាពក្នុងសង្គមផងដែរ ដ្បិតថាព្រឹត្តិការណ៍ប្រគំតន្រ្តី ផ្ដល់ឱកាសឱ្យមនុស្សមកពីតំបន់ផ្សេងៗមកជួបជុំគ្នា បង្កើនភាពស្និទ្ធស្នាល និងចែករំលែកបទពិសោធន៍ និងវប្បធម៍របស់គ្នាទៅវិញទៅមក៕


