ឱកាសសម្រាប់ប្អូនៗ ដែលទើបតែប្រឡងបាក់ឌុបហើយថ្មីៗ មិនថាជាប់ឬធ្លាក់បាក់ឌុប សាកលវិទ្យាល័យ ឌីជីថលកម្ពុជា Digital University of Cambodia.(DUC) នឹងផ្ដល់ជូនអាហាររូបករណ៍ 100% រយៈពេល ៤ឆ្នាំដល់និស្សិតក្រីក្រដែលមានជីវភាពខ្វះខាត មកពីតាមបណ្ដាររាជធានី ខេត្ដនានា។

សម្រាប់អារហាររូបករណ៍រយៈពេល៤ឆ្នាំ នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ សាកលវិទ្យាល័យ ឌីជីថលកម្ពុជា នឹងផ្ដល់ជូនសម្រាប់មុខជំនាញចំនួន១០ គឺ៖ ១, ភាសាអង់គ្លេស, ២, ក្សេត្រសាស្រ្តនិងសាកវប្បកម្ម(កសិកម្ម) ៣, ព័ត៌មានវិទ្យា ៤, ស្ថាបត្យកម្មនិងសំណង់ស៊ីវិល ៥, ក្រាហ្វិកឌីហ្សាញ ៦, រដ្ឋបាលសាធារណៈ ៧,នីតិសាធារណៈ ៨, ប្រព័ន្ធផ្សព្វផ្សាយសង្គម ៩,ទីផ្សារឌីជីថល និង១០, សេដ្ឋកិច្ចឌីជីថល។
អត្ថប្រយោជន៍ផ្សេងៗដែលនិស្សិតនឹងទទួលបានក្រោយសម្ភាសន៍ជាប់គ្រប់លក្ខខណ្ឌ និងគោរពតាមបទបញ្ជាផ្ទៃក្នុងសាលា និស្សិតនឹងទទួលបានអាហាររូបករណ៍ 100% រយៈពេល ៤ឆ្នាំពេញ, ផ្ដល់អាហារចំនួន៣ពេល, កន្លែងស្នាក់នៅ និងផ្ដល់ប្រាក់ហាត់ការចំនួន ៣០ម៉ឺនរៀលផងដែរ។
អាហារូបកណ៍នេះគឺផ្ដល់ជូនសម្រាប់សិស្សនិស្សិត ក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាប័ត្ររងបានដែររៀនចប់សាលានិងជួយស្វែងរកការងារឲ្យធ្វើថែមទៀត។
ព័ត៌មានលម្អិត សូមទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈតេលេក្រាម៖
https://t.me/+855965667774
សូមជម្រាបជូនថា ការជ្រើសរើស និងផ្ដល់អាហាររូបករណ៍ដល់និស្សិតក្រីក្រនេះ គឺជាជំនាន់ទី២ហើយ ដែលសាកលវិទ្យាល័យ ឌីជីថលកម្ពុជា Digital University of Cambodia.(DUC) បានរៀបចំឡើង ដោយនៅក្នុងគោលបំណង បណ្ដុះបណ្ដាលធនធានមនុស្សឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល៕













