នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មាសចុះថ្លៃខ្លាំងរហូតដល់៥ដុល្លារនៅក្នុងមួយជី ពោលគឺមានតម្លៃ ៣៣៣ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣២៣ដុល្លារ ខណៈដែលកាលពីថ្ងៃទី៣១ ខែតុលា មាសមានតម្លៃ ៣៣៨ដុល្លារនៅក្នុងមួយជី។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ របស់លោកឧកញ៉ា ចិន សំណាង បានឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា តម្លៃមាស មានតម្លៃ៣៣៣ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣២៣ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៥០ដុល្លារ និងទិញចូលក្នុងតម្លៃ ២៤០ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣២៨ដុល្លារ ទិញចូល២៣៦ដុល្លារ។
សូមជម្រាបជូនថា មាសកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ មានតម្លៃ៣៣៨ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣២៨ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៥៤ដុល្លារ និងទិញចូលក្នុងតម្លៃ ២៤៤ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣៣៣ដុល្លារ ទិញចូល២៣៩ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
