ដំណាំស្វាយចន្ទី ជាដំណាំឧស្សាហកម្មមានសក្តានុពលខ្ពស់របស់ប្រទេសកម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បី ជាពិសេស មានការទទួលស្គាល់លើទីផ្សារអំពីគុណភាព រសជាតិ ទំហំគ្រាប់ និងពូជប្រពៃណី។ ដំណាំស្វាយចន្ទីងាយស្រួលដាំដុះ ត្រូវការទឹកតិចតួចសម្រាប់ការលូតលាស់ ធន់នឹងភាពរាំងស្ងួត សមស្រមទៅនឹងអាកាសធាតុ និងសណ្ឋានដីនៅប្រទេសកម្ពុជា។
របាយការណ៍«តំបន់ដាំដុះដំណាំស្វាយចន្ទីកម្ពុជា ឆ្នាំ២០២៤» បានឱ្យដឹងថា ខេត្តដែលបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ គឺមានខេត្តកំពង់ធំ ក្រចេះ រតនគិរី កំពង់ចាម ស្ទឹងត្រែង ត្បូងឃ្មុំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងមណ្ឌលគិរី។
ប្រទេសកម្ពុជាមានលក្ខខណ្ឌដីសមស្របខ្ពស់ដែលមានសក្តានុពលសម្រាប់ដាំដុះដំណាំស្វាយចន្ទីប្រមាណជាង ១,២៤លានហិកតា ហើយបច្ចុប្បន្ននេះ ផ្ទៃដីដែលបានដំណាំស្វាយចន្ទីសរុបមានប្រមាណ ៥៨០ ១១៧ ហិកតា ក្នុងនោះ ខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេសរុបមានចំនួន ប្រមាណជា ១៤៧ ៧០០ ហិកតា។ ប្រទេសកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីនៅប្រមាណជាង ៩០ ភាគរយនៃបរិមាណនាំ ចេញគ្រាប់ស្វាយចន្ទីសរុបរបស់ខ្លួន។
យោងតាមការប៉ាន់ប្រមាណដែលបានធ្វើឡើងនៅក្នុងឆ្នាំ២០២៤ បានបង្ហាញថា ខេត្តដែលពង្រីកការដាំដុះដំណាំស្វាយចន្ទីថ្មីៗមានដូចជាខេត្តកំពង់ធំ (១៤៧ ៧០៣ហិកតា) ខេត្តក្រចេះ (១០២ ៥២០ហិកតា) ខេត្តរតនគិរី (៩៧ ២៥៨ហិកតា) ខេត្តកំពង់ចាម (៤៦ ៥៨២ហិកតា) ខេត្តស្ទឹងត្រែង (៤៤ ២៥០ហិកតា) ខេត្តត្បូងឃ្មុំ (៣៦ ៤០៣ ហិកតា) ។
តាមការពិនិត្យលើទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីក្នុងខេត្តនីមួយៗក្នុងឆ្នាំ២០២៤ បានបង្ហាញពីការរួមចំណែកដ៏ សំខាន់ៗក្នុងផលិតកម្មដំណាំស្វាយចន្ទី។
គួរកត់សម្គាល់ថា ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ទំព័រ ១៩ និងខេត្តកំពង់ចាមបានក្លាយជាខេត្តផលិតកម្មដ៏សំខាន់ ដែលតំបន់សំខាន់ៗទាំងនេះនឹងជម្រុញជាតំបន់សក្តានុពលដល់ ការដាំដុះដំណាំស្វាយចន្ទី។ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាម ក៏បង្ហាញពីផ្ទៃដីគួរឱ្យកត់សម្គាល់ផងដែរ។ ខេត្តទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្ម ដំណាំស្វាយចន្ទី ដោយសារខេត្តទាំងនេះមានសារៈសំខាន់ណាស់លើសុក្រឹតភាពនៃការប្រមូលទិន្នន័យ និងការវិភាគការវាយតម្លៃផលិតកម្ម កសិកម្ម។
សូមបញ្ជាក់ថា កម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» កាលពីថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី នៅលើពិភពលោក៕