វិស័យបដិសណ្ឋារកិច្ច និងផ្នែកធ្វើម្ហូបរបស់កម្ពុជាកំពុងជួបប្រទះនឹងកំណើនដែលមិនធ្លាប់មានពីមុនមក ដែលជំរុញដោយកំណើនទេសចរណ៍ និងការពង្រីកទីផ្សារក្នុងស្រុក។នេះជាការលើកឡើងរបស់លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ថ្លែងក្នុងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចអន្តរជាតិ (CAMFOOD & CAMHOTEL 2024)នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកបានបន្តថា៖«ការតាំងពិព័រណ៍នេះជាយុទ្ធសាស្ត្រ ដើម្បីទាញយកទុនលើការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងបង្កើនកិត្យានុភាពផ្សព្វផ្សាយ ក៍ដូចជាជំរុញញនិងពង្រឹងជំនាញធ្វើម្ហូបនិងជំនាញបដិសណ្ឋារកិច្ចលើឆាកអន្តរជាតិ»។

ជាមួយគ្នានោះ លោកស្រី អាលីស ឡែម Alice Lem នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនអ៊ីនហ័្វរមា Informa Markets បានលើកឡើងថា “ ការរំពឹងទុករបស់យើងសម្រាប់ព្រឹត្តិការណ៍នេះគឺខ្ពស់ ហើយយើងជឿថាវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញឧស្សាហកម្មរបស់យើង។ យើងរំពឹងថាការតភ្ជាប់ដែលបានបង្កើតឡើង ការចែករំលែកចំណេះដឹង និងការច្នៃប្រឌិតដែលបានបង្ហាញនឹងជៈឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យ HORECA ជំរុញកំណើន និងឧត្តមភាពសម្រាប់ឆ្នាំខាងមុខ” ។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា។
លោកបន្តថា វិសាលភាពនៃព្រឹត្តិការណ៍នេះត្រូវបានពង្រីកបន្ថែមទៀតដោយការបង្ហាញរួមគ្នាជាយុទ្ធសាស្រ្តចំនួនបី មានដូចជា ៖វិស័យផ្គត់ផ្គង់បរិក្ខា គ្រាប់កាហ្វេ ម្ហូបអាហា និងភេសជ្ជៈ។ម៉ាកយីហោយីហោ អន្តរជាតិ និងក្នុងស្រុកស្រុកល្បីៗនឹងបង្ហាញគំរូអាជីវកម្មនិងផលិតផលរបស់ពួកគេ ខណៈដែលអ្នកជំនាញក្នុងឧស្សាហកម្មចែករំលែកការយល់ដឹងអំពីការគ្រប់គ្រង និងយុទ្ធសាស្ត្រពង្រីកអាជីវកម្មព្រមទាំងបច្ចេកវិទ្យាកែច្នៃអាហារទំនើប ដំណោះស្រាយវេចខ្ចប់ និងឧបករណ៍ផ្ទះបាយ។
លើសពីនេះ ក៏ផ្តល់ឱកាសជួបផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់អន្តរជាតិ មកពីប្រទេសវៀតណាម កូរ៉េ ឥណ្ឌា សិង្ហបុរី សហរដ្ឋអាមេរិក អ៊ីតាលី ចិន ថៃ ម៉ាឡេស៊ី ដើម្បីបង្កើតវេទិកាដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការច្នៃប្រឌិតថ្មីនៅក្នុងវិស័យបដិសណ្ឋារកិច្ច សំខាន់ៗចំនួន ៣ – បរិក្ខារអាហារ អាហារ និងភេសជ្ជៈ និងបដិសណ្ឋារកិច្ច និងលក់ដុំ លក់រាយជាដើម។

គួរជម្រាបថាកម្ពុជា ការបើកសម្ពោធជាផ្លូវការនូវពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចអន្តរជាតិ (CAMFOOD & CAMHOTEL 2024) រួមជាមួយព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចថ្នាក់ជាតិប្រចាំឆ្នាំ ជាព្រឹត្តិការណ៍ធំជាងគេប្រចាំឆ្នាំ នៅប្រទេសកម្ពុជាសម្រាប់ឧស្សាហកម្មផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ (F&B) និងវិស័យបដិសណ្ឋារកិច្ច( HORECA) ។
កម្មវិធីនេះ ប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ព្រឹត្តិការណ៍នេះ នឹងមានការតាំងបង្ហាញផលិតផល សេវាកម្មបច្ចេកវិទ្យា ជាង ១៥០ ស្តង់និងសកម្មភាពដ៏រស់រវើកនៃនិន្នាការវិត្តន៍ចុងក្រោយបំផុតជាមួយ ទេពកោសល្យ និងគំនិតច្នៃប្រៃឌិត ផ្សារភ្ជាប់ឱកាសពង្រីកក៍ដូចជាស្វែងរកបណ្តាញបន្ថែមសម្រាប់អ្នកជំនាញក្នុងវិស័យហូរីកា HORECA៕



