បន្ទាប់ពី ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៧ នៅសហរដ្ឋអាមេរិក តម្លៃមាសចាប់ផ្ដើមចុះថ្លៃជាកំហុក គឺចុះជិត១០ដុល្លារនៅក្នុងមួយជី ពោលគឺមានតម្លៃ៣២៤ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣១៤ដុល្លារ ខណៈដែលកាលពីម្សិលមិញ មាសមានតម្លៃ៣៣២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣២២ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ របស់លោកឧកញ៉ា ចិន សំណាង បានឱ្យដឹងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា តម្លៃមាស មានតម្លៃ៣២៤ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១៤ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤៣ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣៣ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៩ដុល្លារ ទិញចូល២២៩ដុល្លារ។
សូមជម្រាបជូនថា មាសកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានតម្លៃ៣៣២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣២២ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤៩ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣៩ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣២៧ដុល្លារ ទិញចូល២៣៥ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
