១១ ខេត្តទទួលបានថវិកាពី សម្តេចតេជោ ហ៊ុន សែន ដើម្បីចិញ្ចឹមត្រីអណ្តែង និងកង្កែប

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន ២00 000 000រៀល សម្រាប់បម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងខេត្តគោលដៅចំនួន ១១ខេត្ត ក្នុងនោះមានខេត្តឧត្តរមានជ័យផងដែរ។ នេះបើយោងតាមទំព័រហ្វេសបុក រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណងដើម្បីលើកទឹកចិត្ត និងជំរុញសន្ទុះអភិវឌ្ឍន៍វិស័យវារីវប្បកម្ម និងឈានទៅធ្វើអាជីវកម្មជាលក្ខណខ្នាតតូចតែម្តង ក្នុងទិសដៅធានាឲ្យបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល បង្កើតឱកាសការងារនៅជនបទក្នុងការចិញ្ចឹមត្រី កង្កែប និងចិញ្ចឹមសត្វក្នុងក្របខណ្ឌបច្ចេកទេសសាមញ្ញ ប្រើរយ:ពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលកម្រៃច្រើន និងជាពិសេសរក្សាបានស្ថានភាពប្រក្រតីនៃគន្លងជីវភាពថ្មីក្នុងអំឡុងពេលមានវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលនៅតែបន្តអូសបន្លាយ។

ខេត្តឧត្តរមានជ័យ នៅទូទាំងខេត្តមានកសិករចំនួន ១០៥គ្រួសារ ( ៧៥គ្រួសារ ទទួលបានកូនត្រីអណ្តែង និង ៣០គ្រួសារ ទៀតទទួលបានកូនកង្កែប) ព្រមទាំងសម្ភារសម្រាប់ចិញ្ចឹមមួយចំនួនទៀត។ ក្នុងវគ្គទី១ ពួកគាត់ទទួលបានផលពីការចិញ្ចឹមនេះយកមកដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ និងលក់ចែកចាយនៅក្នុងមូលដ្ឋាន (ត្រីអណ្តែងប្រមាណ ៤ក្បាល/kg តម្លៃ ៦ ០០០រ/kg កង្កែប ៦ក្បាល/kg លក់បានតម្លៃ ១០ ០០០រ/kg) ចំពោះការចិញ្ចឹមត្រីអណ្តែងប្រើរយ: ពេលជាង ២ខែ និងកង្កែបជាង ៥០ថ្ងៃ អាចប្រមូលផលបាន។ ដោយឡែក មានកសិករចំនួន ៣០គ្រួសារ បាននិងកំពុងចិញ្ចឹមត្រីអណ្តែងនៅវគ្គបន្តដែលទទួលបានកូនត្រីពីគម្រោង ផ្ទុយទៅ វិញមាន ៤៥គ្រួសារ បានផ្អាកចិញ្ចឹមបណ្តោះអាសន្ត មូលហេតុជាប់ដៃប្រមូលផលស្រូវ និងដំឡូងមី ប៉ុន្តែទោះជាយ៉ាងណា ក្រោយពេលប្រមូលផលស្រូវ និងដំឡូងមីរួច ពួកគាត់នឹងចាប់ ផ្តើមចិញ្ចឹមឡើងវិញ។ ចំពោះកង្កែប ក្នុងចំណោមកសិករ ៣០គ្រួសារ ក្នុងនោះមាន ១០គ្រួសារបានបង្វែរទិសដៅពីការចិញ្ចឹមកង្កែបសាច់ មកចិញ្ចឹមកង្កែបពូជវិញដើម្បីផ្គត់ផ្គង់កូនដល់អ្នកចិញ្ចឹមកង្កែបសាច់ក្នុងសហគមន៍របស់ពួកគាត់ ហើយ ២០គ្រួសារទៀតបានផ្អាកចិញ្ចឹម បញ្ហាក៏ដូចកសិករចិញ្ចឹមត្រីអណ្តែងដែរ។

តាមការអះអាងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរាយការណ៍ជូនលោករដ្ឋមន្ត្រី វេង សាខុន ឲ្យដឹងថា ក្រោយពីទទួលបានគម្រោងចិញ្ចឹមខាងលើ កសិករ និង សាធារណជនមួយចំនួនបានចាប់អារម្មណ៍លើការចិញ្ចឹមត្រីអណ្តែង ដោយគិតមកទល់ពេលនេះចំនួនកូនត្រីដែលបានលក់ជូនទៅកសិករ និងសាធារណជន ជាពិសេសផ្នែកកងទ័ពចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ស្បៀង នៅតាមតំបន់ឈរជើងបានចំនួន ៣០កន្លែង ស្មើនិង ៧០០គ.ឡ គិតជាកូនត្រីប្រមាណជាង ១៤០ ០០០កូនត្រី ពីស្ថានីយកសិកម្មគោករំដួល ហើយកង្កែបកំពុងរង់ចាំត្រៀមបង្កាត់ពូជនាពេលខាងមុខ៕