លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីតសារព័ត៌មានកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ថា គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាចម្រាញ់បានមាសជិត ១៣តោន នៅក្នុងខេត្ដមណ្ឌលគិរី។
លោកលើកឡើងថា ក្នុងនោះ ក្រុមហ៊ុន Renaissance Minerals ផលិតបាន ៨០៧ដុំ ស្មើនឹងប្រមាស ១២ ៥៣៦គីឡូ ,ចំណែកឯក្រុមហ៊ុន Rong Cheng ផលិតបាន ១២ដុំ ស្មើនឹងប្រមាណ ២២គីឡូ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals ជាក្រុមហ៊ុនទីមួយ ដែលបានចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជាជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយក្រុមហ៊ុននេះចម្រាញ់មាសដុំពាក់កណ្តាលសម្រេច ដែលមានអត្រាមាស៩០%។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចម្រាញ់រ៉ែមាសចំនួន១០ ក្នុងនោះរួមមាន៖ ១,ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតនៅខេត្តមណ្ឌលគិរី ២,ក្រុមហ៊ុន Xinshan ស្ថិតនៅខេត្ដព្រះវិហារ ៣,ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅខេត្ដព្រះវិហារ ៤,ក្រុមហ៊ុន Rong Cheng ស្ថិតនៅខេត្ដមណ្ឌលគិរី ៥,ក្រុមហ៊ុន Jiangxia Mining Energy Development Co., Ltd. ស្ថិតនៅខេត្តក្រចេះ ៦,ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ស្ថិតនៅខេត្តកំពង់ធំ ៧,ក្រុមហ៊ុន Phu Yuan ស្ថិតនៅខេត្ដបាត់ដំបង៨,ក្រុមហ៊ុន Cambodia K88 ស្ថិតនៅខេត្ដកំពង់ធំ ៩,ក្រុមហ៊ុន Oriental Wisdow ស្ថិតនៅខេត្ដរតនគិរី, និង១០,ក្រុមហ៊ុន Mesco Gold ស្ថិតនៅខេត្ដរតនគិរី៕