មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្សCambodia Bonding Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត បាត់ដំបង នៅថ្ងៃទី 14 15 16 ខែវិច្ឆិកា ឆ្នាំ2024 ដើម្បីអបរអរសាទរថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី 14 15 16 ខែវិច្ឆិកា ឆ្នាំ2024នេះ ដែលមានទីតាំងនៅកីឡដ្ឋានវាលបែកចាន( ខេត្តបាត់ដំបង) ភូមិបែកចាន សង្កាត់រតនៈ ក្រុងបាត់ដំបង ចាប់ពីម៉ោង 08យប់ដល់ម៉ោង11យប់ ។
កំពូលតារាចម្រៀងដែលនឹងសម្តែងរួមមានដូចជា លោក ព្រាប សុវត្ថិ,ឧកញ៉ា ខេមរៈ សិរីមន្ត,លោក ខេម, លោក ខាន់ ជេមស៌ និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក គូម៉ា Tempo Tris, លោក សុវត្ថិ សិរីវុឌ្ឍ,លោក វង្ស ថាណាន់, កញ្ញា អ៊ុក សុវណ្ណារី,លោក K-LA, ក្រុមYAL , កញ្ញា អេមមី, លោក ពូ , លោក រ៉ុន គឹមសន,កញ្ញា ឡុង លក្ខិណា និង កញ្ញា NANA។
ក្រៅ ពីការប្រគំតន្ត្រី របស់តារាចម្រៀង ដែល បានរៀបរាប់ ខាងលើ ក៏មានអមមកជាមួយការសម្ដែងshowពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕






