បន្ទាប់ពីចុះថ្លៃយ៉ាងកំហុកកាលពីថ្ងៃម្សិលមិញ​ មាសនៅថ្ងៃទី៨ ខែវិច្ឆិកា ឡើងថ្លៃមួយក្រឺតវិញហើយ

សង្គម​ និង​សេដ្ឋកិច្ច

មាសនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឡើងថ្លៃមួយក្រឺតវិញហើយបន្ទាប់ពីធ្លាក់ថ្លៃយ៉ាងកំហុកកាលពីថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣២៦ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៦ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ របស់លោកឧកញ៉ា ចិន សំណាង បានឱ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា តម្លៃមាស មានតម្លៃ៣២៦ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១៦ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤៥ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣៥ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣២១ដុល្លារ ទិញចូល២៣១ដុល្លារ។

សូមជម្រាបជូនថា មាសកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានតម្លៃ៣២៤ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១៤ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤៣ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣៣ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៩ដុល្លារ ទិញចូល២២៩ដុល្លារ។

សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕