មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខេត្ត កំពត នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន។


ជាមួយនឹងមហាព្រឹត្តិការណ៍ប្រគំតន្រ្តីនេះ បងប្អូនអាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងដោយផងដែរ ។
ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី 14 15 16ខែវិច្ឆិកា ឆ្នាំ2024នេះ ដែលមានទីតាំងនៅ កីឡាដ្ឋាន ភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ខេត្តកំពត(រង្វង់មូលធុរេន)ចាប់ពីម៉ោង 7យប់ ដល់ម៉ោង11យប់។
វត្តមានកំពូលតារាចម្រៀងជាច្រើនរូបដែលនឹងមកអង្រួនឆាកតន្ដ្រីនេះមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា លោក ខាន់ ជេមស៌ និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក គូម៉ា Tempo Tris, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ សិរីវុឌ្ឍ,លោក ជុំ លីណូ, លោក Nak Fake, អ្នកនាង ខាត់ សួស្តី, កញ្ញា ហ៊ិន លីដា, លោក រាជ ប្រាថ្នា, លោក Vikit, លោក បូ តាំងហៀង និង កញ្ញា Thyda Davika។
ក្រៅពីការប្រគំតន្ត្រី របស់តារាចម្រៀងដែលបានរៀបរាប់ខាងលើក៏មានអមមកជាមួយការសម្ដែងshowពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕






