ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនគាំទ្រ និងលើកកម្ពស់វិស័យកីឡាគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ថ្មីៗនេះបានបន្តចេញមុខឧបត្ថម្ភធំផ្ដាច់មុខ «ការប្រកួតកីឡាពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ខេត្តបាត់ដំបង ឆ្នាំ២០២៤» រួមមានទាំងថវិកា ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស និងទឹកពិសាកម្ពុជា ដល់ព្រឹត្តិការណ៍ទាំងមូល។

គោលបំណងចម្បងនៃការចូលរួមរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺដើម្បីលើកកម្ពស់ និងកៀរគរយុវជនគ្រប់ស្រទាប់ឱ្យស្រលាញ់កីឡា ហើយជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសជាការរួមចំណែកលើកកម្ពស់ដល់វិស័យកីឡាជាតិ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ពិធីបើក «ការប្រកួតកីឡាពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤» នៅកីឡដ្ឋានបាល់ទាត់ សាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង មានការប្រកួតមិត្តភាពរវាងថ្នាក់ដឹកនាំ ស.ស.យ.ក ខេត្តបាត់ដំបង និងក្រុមផ្ការីកគ្រប់រដូវ ក្រោមវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្តបាត់ដំបង និងតារាល្បីៗជាច្រើនរូប។
គួរបញ្ជាក់ថា ពានរង្វាន់កីឡា សម្តេចក្រឡាហោម ស ខេង ក្នុងឆ្នាំ២០២៤ នេះមាន៤ប្រភេទកីឡា ដែលនឹងចាប់ការប្រកួតពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដក់ពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ ដោយក្នុងនោះមាន៖
១. កីឡាបាល់ទាត់ ចូលរួមមានចំនួន ៣០ក្រុម
២. កីឡាបាល់ទះ ចូលរួមមានចំនួន ១១ក្រុម
៣. កីឡាវាយសី ចូលរួមមានចំនួន ៧៤ក្រុម
៤. កីឡាប៊ូល និងប៉េតង់ ចូលរួមមានចំនួន ៣៨ក្រុម
ខ្មែរ ប៊ែវើរីជីស លើកកម្ពស់កីឡាជាតិធំបង្អស់នៅកម្ពុជា។




