កសិករទូទាំងប្រទេស ប្រមូលផលស្រូវវស្សា បានសរុប ៥លានតោនជាង គិតត្រឹមខែធ្នូ

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមរបាយការណ៍របស់នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថាសកម្មភាពប្រមូលផលស្រូវវស្សារបស់បងប្អូនប្រជាកសិករនៅទូទាំង ២៤ រាជធានី-ខេត្តកំពុងមមាញឹក ញាប់ដៃញាប់ជើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមថ្ងៃទី០៧ ខែធ្នូ របាយការណ៍នេះបានបង្ហាញដូចខាងក្រោម៖
១- ខេត្តដែលសម្រេចបានចាប់ពី ៩០% ឡើងមាន៖ ខេត្តកោះកុង ក្រចេះ រតនគីរី និងខេត្តស្ទឹង ត្រែង។
២- ខេត្តដែលសម្រេចបានចាប់ពី ៧០% ទៅ ៨០% មាន៖ ខេត្តកំពត ពោធិ៍សាត់ សៀមរាប ស្វាយរៀង និងខេត្តឧត្តរមានជ័យ។
៣- ខេត្តដែលសម្រេចបានចាប់ពី ៥០% ទៅ ៦០% មាន៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កណ្តាល មណ្ឌលគីរី ភ្នំពេញ ព្រះវិហារ ព្រៃវែង តាកែវ កែប ប៉ៃលិន និងខេត្តត្បូងឃ្មុំ។
៤- ខេត្តដែលសម្រេចបានក្រោម ៥០% មាន៖ ខេត្តបាត់ដំបង កំពង់ស្ពឺ និងខេត្តកំពង់ធំ។ ដោយ ឡែក ខេត្តព្រះសីហនុសកម្មភាពប្រមូលផលស្រូវវស្សាទើបតែសម្រេចបានជាង ២០% ប៉ុណ្ណោះ ។

នៅទូទាំងប្រទេសការប្រមូលផលស្រូវវស្សាសម្រេចបាន ជាង ១,៧៨៨ លាន ហ.ត ស្មើនឹង ៦៤.១០% ដែលទទួលបានបរិមាណផលសរុប ៥ ៦៥២ ២៩៧ តោន ដែលក្នុងនេះទិន្នផលជាមធ្យមទទួលបានចំនួន ៣,១៦ តោន/ហ.ត ។