រោងផលិតអគ្គិសនីមួយរបស់ចិន បង្ហាញឆន្ទៈបង្កើតរោងចក្រអគ្គិសនី Biomass នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ឡៅ ងួនអេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចុះជួបពិភាក្សាការងារ និងធ្វើទស្សនកិច្ចរោងចក្រផលិតអគ្គិសនី Shaoneng នៅទីក្រុងសាវក្វាន នៃខេត្តក្វាងទុង ប្រទេសចិន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការធ្វើទស្សនកិច្ចរោងចក្រផលិតអគ្គិសនី Shaoneng គឺតបតាមការអញ្ជើញ ក្រុមហ៊ុន Guangdong Shaoneng Group Co.,Ltd នៅទីក្រុងសាវក្វាន នៃខេត្តក្វាងទុង ប្រទេសចិន ដែលមានរោងចក្រផលិតថាមពលអគ្គិសនីដ៏ធំមួយរបស់រដ្ឋ សម្រាប់ផ្គត់ផ្គង់ជូនរោងចក្រ សហគ្រាស និងផលិតកម្មនានានៅក្នុងខេត្តក្វាងទុង។

ក្នុងឱកាសនោះ ភាគីក្រុមហ៊ុនបានបង្ហាញពីឆន្ទ:ក្នុងការទៅបង្កើតរោងចក្រអគ្គិសនី Biomass នៅកម្ពុជា។

លើសពីនេះ ក្រុមហ៊ុនក៏មានបំណងទៅទស្សនកិច្ចការងារនៅកម្ពុជា និងជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពលកម្ពុជា ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យពាក់ព័ន្ធការផលិតអគ្គិសនីដោយប្រើធាតុចូល Biomassផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Guangdong Shaoneng Group Co.,Ltd គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន ដែលផ្តោតលើថាមពល ថាមពលកកើតឡើងវិញ ផលិតផលសរសៃរុក្ខជាតិ អេកូឡូស៊ី ជាដើម។ ក្រុមហ៊ុននេះ បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ នៅទីក្រុង Shaoguan ខេត្ត Guangdong៕