កាលពីថ្ងៃទី២៧ ខែតុលា និងថ្ងៃទី៩-១០ ខែវិចិ្ឆកា ឆ្នាំ២០២៤ កន្លងទៅនេះ លោក ប៉ុន សុភា តំណាងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន បាននាំបច្ច័យចំនួន ៦,០០០,០០០ រៀល ចូលរួមពិធីបុណ្យកឋិនទានសាមគ្គី ជាមួយអាជ្ញាធរមូលដ្ឋានស្រុក ចំនួនបី ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងព័ទ្ធសីមាវត្ត គីរីបុប្ផារំពើន ស្រុកបន្ទាយមាស វត្តភ្នំត្រែល ស្ថិតនៅក្នុង ស្រុកអង្គរជ័យ និងវត្តថ្មីថ្មបើកស្ថិតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ជាក្រុមហ៊ុនដែលបានយកចិត្តទុកដាក់យ៉ាងខ្ពស់ក្នុងការគាំពារចូលរួមជាថវិកា ធនធានសម្ភារ ជំនាញបច្ចេកទេស បំនិនជីវិត សកម្មភាពអនាម័យបរិស្ថាន និងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីអភិវឌ្ឍន៏សហគមន៍ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រអោយមានការរីកចម្រើនប្រកបដោយចីរភាព។






