អបអរសាទរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញថា គិតត្រឹមថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2024 នេះ គឺបានដោះស្រាយនិងសាងសង់បញ្ចប់បានចំនួន 2006 ផ្ទះ ចំណែក ផ្ទះដែលនៅនិងបញ្ចប់បន្តបន្ទាប់

សង្គម​ និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីវឌ្ឍនភាពនៃគម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូ៦A ដែលបានដោះស្រាយរួចរាល់ជាមួយអតិថិជន និងបានកំពុងសាងសង់រាប់ពានល្វែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាបានមានប្រសាសន៍ថា៖”វឌ្ឍនភាពដំណើរការនៃការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ 2024 នេះ គឺបានដោះស្រាយ និងសាងសង់បញ្ចប់បានចំនួន 2006 ផ្ទះ និងផ្ទះដែលមិនទាន់បញ្ចប់គឺកំពុងខិតខំរកដំណោះស្រាយដើម្បីអាចសាងសង់បញ្ចប់ជាបន្តបន្ទាប់។

ចំពោះបណ្ណកម្មសិទ្ធិក្រុមហ៊ុនបានដោះស្រាយជាមួយភាគីដែលពាក់ព័ន្ធ ជាពិសេសក្រសួងរៀបចំដែនដី បានជួយសម្របសម្រួល បច្ចុប្បន្នបណ្ណកម្មសិទ្ធិបានតម្កល់នៅក្រសួងស្ទើរទាំងស្រុង។

សូមបញ្ជាក់ថា គម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូវ6A បើទោះមានភាពយឺតយ៉ាវខ្លះសម្រាបអតិថិជន ក៏ប៉ុន្តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្មដើម្បីពន្លឿនការសាងសង់ជូនដល់អតិថិជនរបស់ខ្លួន។

សូមស្ដាប់ការ ការបង្ហាញរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាំងអស់គ្នា។