តម្លៃមាសរយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថាធ្លាក់ថ្លៃជាបន្ដបន្ទាប់ ជាក់ស្ដែងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មាសមានតម្លៃ៣១៣ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣០៣ដុល្លារ ខណៈដែលកាលម្សិលមិញមាសចុះថ្លៃយ៉ាងខ្លាំងម្ដងរួចមកហើយ គឺមានតម្លៃ៣១៨ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៨ដុល្លារ។

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ របស់លោកឧកញ៉ា ចិន សំណាង បានឱ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា តម្លៃមាស មានតម្លៃ៣១៣ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៣ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៥ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៥ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣០៨ដុល្លារ ទិញចូល២២១ដុល្លារ។
សូមជម្រាបជូនថា មាសកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានតម្លៃ៣១៨ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៨ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៩ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៩ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៣ដុល្លារ ទិញចូល២២៥ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕
