គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា មានប្រទីបចំនួន ៣៦ នឹងត្រូវបណ្ដែតខ្លួននៅលើផ្ទៃទន្លេ ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។
លោក ឈិន កេតនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ប្រទីបទាំង ៣៦ នោះ ដែលត្រៀមបណ្ដែតខ្លួនដើម្បីអបអរសាទរពិធីបុណ្យអុំទូកឆ្នាំនេះ រួមមាន៖១.ប្រទីបព្រះបរមរាជវាំង ២. ប្រទីបព្រឹទ្ធសភា ៣.ប្រទីបរដ្ឋសភា ៤-ប្រទីបរាជរដ្ឋាភិបាល ៥-ប្រទីបក្រសួងយុត្តិធម៌ ៦-ប្រទីបក្រសួងការពារជាតិ ៧-ប្រទីបក្រសួងមហាផ្ទៃ ៨-ប្រទីបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៩-ប្រទីបក្រសួងធម្មការ និងសាសនា ១០-ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១១-ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
១២-ប្រទីបក្រសួងអភិវឌ្ឍន៍ជនបទ ១៣-ប្រទីបក្រសួងពាណិជ្ជកម្ម ១៤-ប្រទីបក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ១៥-ប្រទីបក្រសួងរ៉ែ និងថាមពល ១៦-ប្រទីបក្រសួងផែនការ ១៧-ប្រទីបក្រសួងអប់រំ យុវជន និងកីឡា ១៨-ប្រទីបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា១៩-ប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។២០-ប្រទីបក្រសួងបរិស្ថាន ២១-ប្រទីបក្រសួងធនធានទឹក និងឧតុនិយម ២២-ប្រទីបក្រសួងព័ត៌មាន ២៣-ប្រទីបក្រសួងអធិការកិច្ច ២៤-ប្រទីបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ២៥-ប្រទីបក្រសួងសុខាភិបាល ២៦-ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន ២៧-ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ២៨-ប្រទីបក្រសួងទេសចរណ៍ ២៩-ប្រទីបក្រសួងកិច្ចការនារី ៣០-ប្រទីបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
៣១-ប្រទីបក្រសួងមុខងារសាធារណៈ ៣២-ប្រទីបរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ៣៣-ប្រទីបរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ៣៤-ប្រទីបរដ្ឋបាលរាជធានីភ្នំពេញ ៣៥-ប្រទីបសហភាពសហព័ន្ធយុវជនកម្ពុជា និងចុងក្រោយគេ គឺ៣៦-ប្រទីបក្រុមហ៊ុនវឌ្ឍនៈ៕