ដំណឹងល្អ សម្រាប់សិស្សទើបចប់ទី១២ ដែលស្វែងរកសាកលវិទ្យាល័យដើម្បីបន្ដការសិក្សានៅថ្នាក់ឧត្ដមប៉ុន្ដែមិនមានលទ្ធភាព, សាកលវិទ្យាល័យឌីជីថលកម្ពុជា (DUC) ប្រកាសផ្ដល់អាហាររូបករណ៍រយៈពេល៤ឆ្នាំពេញ ប្រាក់ហាត់ការ កន្លែងស្នាក់នៅ និងអាហារបីពេល។

ការផ្ដល់ជូនអាហាររូបករណ៍នេះ មិនមែនផ្ដល់តែសម្រាប់សិស្សដែលប្រឡងជាប់បាកឌុបប៉ុណ្ណោះទេ សម្រាប់សិស្សដែលប្រឡងធ្លាក់ទី១២ ក៏សាកលវិទ្យាល័យផ្ដល់អាហាររូបករណ៍ឱ្យរៀនបរិញ្ញាបត្ររងផងដែរ។
អត្ថប្រយោជន៍ដែលសិស្ស និស្សិតនឹងទទួលបានក្រោយទទួលបានអាហាររូបករណ៍ពីសាកលវិទ្យាល័យឌីជីថលកម្ពុជា មានដូចជា៖ អាហាររូបករណ៍១០០%រយៈពេល៤ឆ្នាំពេញ ,ប្រាក់ហាត់ការ 30 ម៉ឺនរៀលក្នុងមួយខែ , អាហារបីពេល, កន្លែងស្នាក់នៅ, ទឹក ភ្លើង និង អ៊ីនធឺណិត, កុំព្យូទ័រហាត់ការមួយគ្រឿង, ព្រមទាំងជួយចេញថ្លៃព្យាបាលជំងឺកម្រិតស្រាលទៀតផង។
អ្វីដែលកាន់តែពិសេសសម្រាប់និស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា Digital University of Cambodia (DUC) សាលានឹងជួយរកការងារឱ្យធ្វើផងដែរ។
សម្រាប់ព័ត៌មានលម្អិត ប្អូនៗអាចទាក់ទងមកកាន់តេឡេក្រាមខាងក្រោម៖
https://t.me/+855965667774
សូមជម្រាបជូនថា ការជ្រើសរើស និងផ្ដល់អាហាររូបករណ៍ដល់និស្សិតក្រីក្រនេះ គឺជាជំនាន់ទី២ហើយ ដែលសាកលវិទ្យាល័យ ឌីជីថលកម្ពុជា Digital University of Cambodia.(DUC) បានរៀបចំឡើង ដោយនៅក្នុងគោលបំណង បណ្ដុះបណ្ដាលធនធានមនុស្សឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល៕





