ត្រឹមតែអុំទូក៣ថ្ងៃ៖ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង៣០ម៉ឺននាក់ កើនឡើងជិត១៦%

សង្គម​ និង​សេដ្ឋកិច្ច


រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានឱ្យដឹងថា ត្រឹមរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុកខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួនប្រមាណ ជាង៣០ម៉ឺននាក់ ចំនួននេះកើនឡើងជិត១៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដែល បានបន្តថា រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយមន្ទីរ​ អង្គភាព​ ក្រុង​ ស្រុក​ និងសហភាពសហព័ន្ធយុវនកម្ពុជាបានរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុកខេត្តសៀមរាបពេលរយៈពេល ៣ថ្ងៃ​ ចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៤៨​ ២២៩នាក់ មានការកើនឡើងប្រមាណ ១៥,៩៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះ​ ៖ មានភ្ញៀវទេសចរបរទេសមានចំនួន ១៣​ ២២៩នាក់ ខណៈទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៣៣៥​ ០០០នាក់។

ចំពោះលទ្ធផលនេះ រដ្ឋបាលខេត្តសៀមរាប បានថ្លែងអរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់រៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីបប្រព្រឹត្តទៅដោយរលូន​តាមការគ្រោងទុក ខណៈរដ្ឋបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលរួមចំណែកឧបត្ថម្ភគាំទ្រដល់ព្រះរាជពិធីបុណ្យ នេះផងដែរ៕