លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានចំនួនប្រមាណ ៤៥,៥៨ប៊ីលានដុល្លារ ពោលគឺកើនឡើងជាង១៥% បើធៀបទៅនឹងរយៈពេល១០ខែដំបូងនៃឆ្នាំ ២០២៣។

ការលើកឡើងរបស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងវេទិការសារព័ត៌មានស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពៅទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលរៀបចំឡើងកាលព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្រ្តី។
នាឱកាសនោះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានចំនួនប្រមាណ ៤៥,៥៨ប៊ីលានដុល្លារ ពោលគឺកើនឡើងជាង១៥% បើធៀបរយៈពេលដូចគ្នាកាលឆ្នាំមុន។កំណើននៃទំហំពាណិជ្ជកម្មនេះ បានមកជាអាទិ៍ពីការកើនឡើងខ្លាំងនៃការនាំចេញ ពិសេស ទៅ កាន់ឥណ្ឌូណេស៊ី និងឡាវ។ (ផ្ទុយទៅវិញ ការនាំចេញធ្លាក់ចុះ ទៅកាន់មីយ៉ាន់ម៉ា សិង្ហបុរី និងឥណ្ឌា។
ជារួមមក ការនាំចេញទាំងអស់របស់កម្ពុជា កើនបាន១៣,៤២%, គិតជាទឹកប្រាក់ គឺប្រមាណជាង២ម៉ឺន១ពាន់៩រយ៣៣ លានដុល្លារ។ ចំណែកការនាំចូល កើនឡើង១៦,៥៦%, គិតជាទឹកប្រាក់ប្រមាណជាង២ម៉ឺន៣ពាន់៦រយ៥៣លានដុល្លារអាមេរិក។នេះបើតាមការបញ្ជាក់បន្ថែមពី លោក ហ្សង់ ហ្វ្រង់ស័រ តាន់៕



